ដំណើរកំសាន្តនៅគិរីរម្យខេត្តកំពង់ស្ពឺ

គិរីរម្យគឺជាឧទ្យានជាតិដែលលាតសន្ធឹងលើតំបន់គិរីរម្យទំហំ៣៥០.០០០ ហិកតាដែលមួយផ្នែកលយចូលទៅក្នុងទឹកដីកោះ កុងសម្បូរទៅដោយព្រៃឈើ ជាពិសេសព្រៃស្រល់ដ៏ស្រស់ស្អាត មានទីតាំងនៅក្នុងភូមិដំរីផុងឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ១១៧ គីឡូម៉ែត្រ នៅខាងត្បូងឆៀងខាងលិចរាជធានីភ្នំពេញ។

ឧទ្យានជាតិគិរីរម្យត្រូវបានកសាងជាតំបន់លម្ហែកាយនៅក្នុងឆ្នាំ១៩៤៥ បន្ទាប់ពីព្រះរាជដំណើររបស់ព្រះបាទនរោត្តម សីហនុ ជាលើកដំបូងនៅទីនោះក្នុងឆ្នាំ១៩៦២ តំបន់នេះក៏ត្រូវបានកសាងជាតំបន់
ទេសចរណ៍ដោយមានឈ្មោះបុរីជូឡុង គេដាក់ឈ្មោះឱ្យបុរីកំពូលភ្នំនេះ ដោយសារយោលទៅតាមឈ្មោះនៃអ្នកផ្តួចផ្តើមគំនិតស្ថាបនាបុរីនេះគឺសម្តេចចក្រី ញ្ញឹក ជូឡុង សម្តេចព្រះនរោត្តម សីហនុតែងតែអញ្ជើញប្រធានរដ្ឋ និងគណៈប្រតិភូរជាន់ខ្ពស់ជាច្រើនឱ្យចូលទៅកម្សាន្តនៅតំបន់ឧទ្យានជាតិនេះ។

No comments:

Post a Comment