Tuesday, August 28, 2018

ចម្ការតែនៅប្រទេសថៃ

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ (ថៃ ៖ ราชอาณาจักรไทย) ជាប្រទេសដែលតាំងនៅក្នុងឧបទ្វីបឥណ្ឌូចិន  នៃភូមិភាគអាស៊ីអាគ្នេយ៍មានព្រំដែនខាងកើតជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា ខាង
ត្បូងជាប់ប្រទេសម៉ាលេស៊ីនិងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមានិងសមុទ្រអាន់ដាម៉ាន់ និងទិលខាងជើងជាប់ប្រទេសភូមានិងឡាវ មានទន្លេមេគង្គធ្វើជាព្រំដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។


ប្រទេសថៃមានទំហំលំដាប់ទី៥០ នៃប្រទេសទាំងអស់លើពិភពលោក មានផ្ទៃដី ៥១៣ ១១៥ គម និងមានប្រជាជនច្រើនលំដាប់ទី២០ នៃពិភពលោក គឺមានប្រមាណ ៦៧ លាននាក់ ជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា ផាត់ថាយ៉ា ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។ ដូចគ្នានឹងការនាំចេញដែលមានដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានតម្លៃ ៣៣៤ ០២៦ លានដុល្លារសហរដ្ឋអាមេរិក តាមការប៉ានប្រមាណនៅឆ្នាំ ២០១០ សេដ្ឋកិច្ចថៃជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងពិភពលោក។


No comments:

Post a Comment