Thursday, August 30, 2018

រមណីយដ្ឋានភ្នំគូលែន

សៀមរាប៖ ភ្នំគូលែន​ស្ថិតនៅ​ប៉ែកខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀម​រាប​មាន​ចំងាយ៥៣​គីឡូម៉ែត្រពីទីរួម​ខេត្ដភ្នំនេះមាន​រយៈកំពស់ ៤៩២ម៉ែត្រ គេអាច​ឡើងទៅលើភ្នំ បាន​យ៉ាងងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេល​ទៅដល់​ជើងភ្នំ យើង​សង្កេត​ឃើញផ្ទាំង​ថ្មធំ ហាក់ដូចជា​ជញ្ជាំងនៃនាវា​ដ៏ធំមួយ នៅកណ្ដាល​ទីស្មសាន រំលេច​ដោយសំរស់ ស្រស់ ត្រកាល និងបង្កប់​នូវអាថ៌​កំបាំង​ដ៏សន្ធឹកសន្ធាប់ នាអតីត​កាល​សម័យអង្គរ ដែលជា​រមណីយ​ដ្ឋានមួយ ក្នុង​ចំណោម រមណីយ​ដ្ឋានជា​ច្រើននៅ ខេត្ដសៀមរាប។


បច្នុប្បន្ន ដោយប្រទេសជាតិ​ទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀង​រាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពី​ទីជិតទីឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្មកសិកម្ម យ៉ាងច្រើន​កុះករ។ ភ្នំគូលែនមាន​រមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,សំពៅធា្លយ និងមានប្រាសាទ​តូចៗ ធ្វើអំពី​ឥដ្ឋ ជាច្រើនទៀត​ដែលជា​កេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទ​ជ័យ វរន្ម័ទី២ បានកសាងឡើង តំបន់ភ្នំគូលែន​មិនត្រឹមតែ​ជាតំបន់ទេសចរ តែប៉ុណ្ណោះ​ទេគឺជាតំបន់​កសិកម្មដី​មានជីវជាតិ អាច​ដាំដំណាំ​បានគ្រប់ ប្រភេទ​ដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកប​ដោយផលិត​ផលខ្ពស់។


រមណីយដ្ឋានភ្នំដាខេត្តតាកែវ

រមណីយដ្ឋានភ្នំដា ជាប្រវត្តិសាស្រ្តមួយមានកំរិតចំណាស់ជាងគេក្នុងចំនោមរមណីយដ្ឋានទេសចរណ៏ ទាំងព្រះរាជាណាចក្រកម្ពុជា ជាផែនទីចំណាស់ចំបងនៃនរគគោកធ្លកស្ថិតនៅ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវមានចំងាយ ១០២គ.ម ដោយប្រើរយៈពេល ៣ ម៉ោងពីរាជធានីភ្នំពេញដោយកាត់តាមស្រុកសំរោង ស្រុកព្រៃកប្បាស និង ស្រុកអង្គរបូរី។ ប៉ុន្តែបើយើងធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៤ គ.ម ក្នុងរដូវវស្សាត្រូវធ្វើដំណើរតាមផ្លូវទឹក ដោយជិះកាណូត ត្រូវប្រើរយៈពេល ២ ម៉ោង ។ 



ប្រាសាទភ្នំដា បានស្ថាបនានៅលើកូនភ្នំតូចមួយនៅសតវត្សទី ៦ ស្តេចស្ថាបនិកប្រហែលស្តេចចុងសម័យនរគភ្នំ ព្រះនាមរុទ្រ្ទវរ័ន្មតាមការបញ្ជាក់រសប់លោកតា មីប្រីណូ ប្រវត្តិវិទូ បារាំង។ប្រាសាទភ្នំនេះ ធ្វើអំពីថ្មបាយក្រៀម បុំមានកំផែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនាជារឿង កូនសមុទ្រទឹកដោះ ក៏បានបាក់បែកជាពីរផ្តែរមួយទៀតបង្ហាញពីព្រះវិស្នុ កំពង់ផ្ទុំនៅលើត្រឹម។នៅចង្កេះភ្នំមានរូប ​សិប្បនិមិត្តចំនួន ៥ ដែលបង្ហាញពីរចនាបទភ្នំដា ហើយរូងមួយក្នុងចំណោមរូងទាំងប្រាំ ត្រូវបានគេប្រើប្រាស់ជាឈាបនដ្ឋានក្នុងចន្លោះឆ្នាំ ១៩៧៥_១៩៧៩ ។នៅប៉ែកនិរតីនៃប្រសាទភ្នំដា ចំងាយប្រមាណ ៥០០ម មានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មភក់ពីរជាន់ បែមុខទៅទិសខាងជើងមានត្វាមួយ និងបង្អួច ៥ តាមរចនាបទបែបឥណ្ឌាមានឈ្មោះ អាស្រមមហាឥសី។ 



ក្នុងរយៈពេលកន្ងមកដោយសារតែមូលហេតុ សង្គៀមជាងពីរទសវត្ស ផ្លូវតភ្ជាប់តៅស្រុកអង្គរបូរី ត្រូវបានខូចខាត់ ស្ទើទាំងស្រុងបង្ករអោយលំបាក់យ៉ាងច្រើនក្នុងការ ធ្វើដំណើរទៅ កាន់រមណីយដ្ឋានភ្នំដាដោយតំបន់មានស្ថានភាពលិចទឹក ។ ប៉ុន្តែអាស្រ័យដោយមានគោលបំណងស្វែងយល់ ចង់ចេះ ចង់ដឹងអំពីសក្តានុពលភាពវប្បធម៌​នាសម័យកោះគោកធ្លកនោះ ភ្ញៀវទេសចរណ៏ប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិបានពុះពារមិនខ្លាចនឿយហត់ចូលទៅទស្សនាយ៉ាងហូហែរដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរ៌ឈ្មោះដំនេលដ៏ល្បីល្បាញ នៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម។ ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរខេត្តតាកែវ បានកសាងផ្លូវទឹកមួយឈ្មោះ ប្រលាយលេខ១៥ចេញពីទីរួមខេត្តតាលែវទៅកាន់ស្រុកអង្គរបូរី ធ្វើឲ្យមានលក្ខណៈស្រួលមួយកំរិត ។ ប៉ុន្តែកំណាត់ផ្លូវពីអង្គរបូរីទៅភ្នំដា នៅតែជួបការលមបាកដដែល ហើយនៅរដូវទឹកទឿងតំបន់នោះក្លាយជទៅជាតំបន់លិចទឹក លើកលែងតែភ្នំដា និងភ្នំអង្គរបូរី ។ ពេលដែលលំបាកធ្វើដំនើរទៅកាន់ភ្នំដាជាងគេ គឺនៅខែស្ទើរទឹកស្ទើរគោក។

តំបន់ទេសចរណ៏ភ្នំបាណន់

ប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។




ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទិត្យវរ្ម័នក្នុង គស១០៥០ និងបានបង្ហើយការស្ថាបនាដោយ ព្រះបាទជ័យជេដ្ឋាទី២ក្នុងគស១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ ។



ឧទ្យានជាតិគិរីរម្យ

គិរីរម្យគឺជាឧទ្យានជាតិដែលលាតសន្ធឹងលើតំបន់គិរីរម្យទំហំ៣៥០.០០០ ហិកតាដែលមួយផ្នែកលយចូលទៅក្នុងទឹកដីកោះ កុងសម្បូរទៅដោយព្រៃឈើ ជាពិសេសព្រៃស្រល់ដ៏ស្រស់ស្អាត មានទីតាំងនៅក្នុងភូមិដំរីផុងឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ១១៧ គីឡូម៉ែត្រ នៅខាងត្បូងឆៀងខាងលិចរាជធានីភ្នំពេញ។

ឧទ្យានជាតិគិរីរម្យត្រូវបានកសាងជាតំបន់លម្ហែកាយនៅក្នុងឆ្នាំ១៩៤៥ បន្ទាប់ពីព្រះរាជដំណើររបស់ព្រះបាទនរោត្តម សីហនុ ជាលើកដំបូងនៅទីនោះក្នុងឆ្នាំ១៩៦២ តំបន់នេះក៏ត្រូវបានកសាងជាតំបន់ទេសចរណ៍ដោយមានឈ្មោះបុរីជូឡុង គេដាក់ឈ្មោះឱ្យបុរីកំពូលភ្នំនេះ ដោយសារយោលទៅតាមឈ្មោះនៃអ្នកផ្តួចផ្តើមគំនិតស្ថាបនាបុរីនេះគឺសម្តេចចក្រី ញ្ញឹក ជូឡុង សម្តេចព្រះនរោត្តម សីហនុតែងតែអញ្ជើញប្រធានរដ្ឋ និងគណៈប្រតិភូរជាន់ខ្ពស់ជាច្រើនឱ្យចូលទៅកម្សាន្តនៅតំបន់ឧទ្យានជាតិនេះ។

តំបន់ទេសចរណ៏ភ្នំតាម៉ៅ

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ 


តំបន់នេះមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។

ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។

Wednesday, August 29, 2018

ទេសចរណ៏ខេត្តកំពង់ធំ

កំពង់ធំគឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ខេត្សៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ 

ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ 

ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប[៣] [[ឯកសារ:Old man on tonle sap.jpg|right|240px||thumb|បឹងទន្លេសាប​ [[ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ 6: គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត]]

Tourist at Tatai Resort

ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ។ នៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ​ ខេត្តកោះកុង។ ចំងាយប្រហែល ២០​ គីឡូម៉ែត​ ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ48 ។ ដែលមានប្រជាជន ប្រមាណ ៨៤ គ្រូសាររស់នៅទីនោះ ហើយពួកគេ ប្រកបមុខរបរជា​ អ្នកនេសាទ នឹងការប្រមាញ់។


ចូលរួមគ្នា រវាងទឹកសាប នឹងប្រៃ ។​ មានខ្យល់ព្យុះ​ ហើយដែលកើតអំពីទឹកជំនន់ ជន់លិចដែលនាំអោយ កូនរបស់តាតៃ ទៅ។ ពីរ បី ថ្ងៃក្រោយមក ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងប្រុសបានស្វែងរកពីកន្លែង ដែលកូនរបស់គាត់រកលែងឃើញ។ នៅពេលដែលតាតៃ បានសួរកូនប្រុស​របស់គាត់ ហើយកូនរបស់កូនគាត់​​ បានឆ្លើយថា មានមនុស្សម្នាក់​ អ្នកដែលបាន យកខ្ញុំទៅលាក់ខ្លួន ជាកន្លែងដែលគាត់ មានបំណងសម្លាប់ខ្ញុំ។ ប៉ុន្តែនៅភ្លាមនោះ តាឥសី បានលេចនៅពីមុខកូនប្រុស តាតៃ ហើយនៅពីក្រោយ ខ្លួនគាត់។ ​បន្ទាប់មក​ ក៏បានលឺដំណើររឿង តាតៃនឹងប្រពន្ធរបស់គាត់បាន ជឿដែលកូនរបស់ពួកគេ បានរួចពីគ្រោះថ្នាក់ដោយសារ តាឥសី ឬ អ្នកសាចាំ។


Tourist at koh Rong

កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ វាមានផ្ទៃដី ៧៨ គម និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គម​។ ចំនុចខ្ពស់បំផុត​របស់កោះ​មានកំពស់​១៣៣ម​ពីនីវ៉ូសមុទ្រ។

ក្រុមហ៊ុនមីលីនៀម​ហ្គ្រុប​របស់បរទេស​និងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប​មានគំរោងអភិវឌ្ឍរួមដើម្បី​ផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត។ ទីរមណីយដ្ឋាននិងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេល​លើសពី២០ឆ្នាំ។ប្រទេសកម្ពុជាមានសមុទ្រស្អាតៗ​និងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្ម​ដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម

Tuesday, August 28, 2018

តំបន់ទេសចរណ៏ខេត្តកំពត

​រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​    ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕



កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​។ តំបន់​ទេសចរណ៍​នេះ គឺជា​ស្រុក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​។ នៅ​ពេល​លោក​អ្នកធ្វើដំណើរ​ពី​ខេត្ត​កំពត​ទៅ​ស្រុក​កំពង់ត្រាច លោក​អ្នកនឹង​បានឃើញ​ជនបទ​ស្រុក​ស្រែចម្ការ ដែល​មាន​ទេសភាព​គួរ​ជាទី​ពិចពិល​រមិលមើល​។ រមណីយដ្ឋាន​នេះ​ក៏​សម្បូណ៌​ដោយ​ប្រវត្តិ​ជាច្រើន​ផងដែរ​។ មាន​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​តំបន់ភ្នំ​វ​ល្លិ៍ ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​។ កាលពី​ឆ្នាំ​១៩៩៤ មាន​ជន​បរទេស​មួយ​ចំនួន ត្រូវបាន​ពួក​ខែ្មរ​ក្រហម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​តំបន់​នេះ​ផង​ដែរ​។




ចម្ការតែនៅប្រទេសថៃ

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ (ថៃ ៖ ราชอาณาจักรไทย) ជាប្រទេសដែលតាំងនៅក្នុងឧបទ្វីបឥណ្ឌូចិន  នៃភូមិភាគអាស៊ីអាគ្នេយ៍មានព្រំដែនខាងកើតជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា ខាង
ត្បូងជាប់ប្រទេសម៉ាលេស៊ីនិងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមានិងសមុទ្រអាន់ដាម៉ាន់ និងទិលខាងជើងជាប់ប្រទេសភូមានិងឡាវ មានទន្លេមេគង្គធ្វើជាព្រំដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។


ប្រទេសថៃមានទំហំលំដាប់ទី៥០ នៃប្រទេសទាំងអស់លើពិភពលោក មានផ្ទៃដី ៥១៣ ១១៥ គម និងមានប្រជាជនច្រើនលំដាប់ទី២០ នៃពិភពលោក គឺមានប្រមាណ ៦៧ លាននាក់ ជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា ផាត់ថាយ៉ា ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។ ដូចគ្នានឹងការនាំចេញដែលមានដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានតម្លៃ ៣៣៤ ០២៦ លានដុល្លារសហរដ្ឋអាមេរិក តាមការប៉ានប្រមាណនៅឆ្នាំ ២០១០ សេដ្ឋកិច្ចថៃជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងពិភពលោក។


តំបន់ទេសចរណ៏ខេត្តស្ទឹងត្រែង





ប្រជាពលរដ្ឋភាពច្រើនបានមើលរំលងខេត្តស្ទឹងត្រែងនិងចាត់ទុកជាខេត្តឆ្លងកាត់មួយប៉ុណ្ណោះ ដោយសារការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តនេះនៅមានកម្រិត ប៉ុន្តែការពិតខេត្តនេះជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប្រៀងដូចឋានសួគ៌បង្កប់ខ្លួននៅដងទន្លេមេគង្គ និងកណ្តាលព្រៃដ៏ស្ងប់ស្ងាត់មួយ។ប៉ុន្តែតាមពិតខេត្តភូមិភាគឥសាន្តមួយនេះ មានរមណីយដ្ឋានមានភាពទាក់ទាញ និង ស្រស់ស្អាតបំផុត និងតែងប្រែប្រួលរួបរាងតាមរដូវកាលផងដែរ។លោក ថោង អូន អ្នកវិនិយោគរមណីយដ្ឋាន Mekong Bird នៅក្នុងខេត្តនេះបានថ្លែងថា ប្រជាពលរដ្ឋភាគច្រើនមិនដឹង និងសូវមកកំសាន្តនៅខេត្តនេះទេ ដោយសារពួកគេគិតថាខេត្តនេះ មិនមានកន្លែងកំសាន្តច្រើន ប៉ុន្តែប្រសិនជាពួកគេមកដល់ ពួកគេមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង សេសាន ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ លោកបន្តថា មកទស្សនាខេត្តស្ទឹងត្រែង ភ្ញៀវទេសចរអាចមកទស្សនាបានគ្រប់ពេលប៉ុន្តែរដូវកាលដែលអំណោយផលបំផុត គឺចាប់ពីខែវិច្ឆិកាដល់ខែមេសា ឬឧសភា។

Monday, August 27, 2018

តំបន់ទេសចរណ៏ខេត្តព្រះវិហារ

ប្រាសាទព្រះវិហារ


Situated on the edge of a plateau that dominates the plain of Cambodia, the Temple of Preah Vihear is dedicated to Shiva. The Temple is composed of a series of sanctuaries linked by a system of pavements and staircases over an 800 metre long axis and dates back to the first half   of ​​​​ the 11thcentury AD. Nevertheless, its complex history can be traced to the 9th century, when the hermitage was founded. This site is particularly well preserved, mainly due to its remote location. The site is exceptional for the quality of its architecture, which is adapted to the natural environment and the religious function of the temple, as well as for the exceptional quality of its carved stone ornamentation.

Sunday, August 26, 2018

តំបន់ទេសចរណ៏ខេត្តរតនគិរី

បឹង​យក្ស​ឡោម​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត​ បាន​លុង​។ បឹង​ដ៏​ស្រស់​ស្អាត​នេះ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​៤០០០​ឆ្នាំ​កន្លង​ទៅ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​ដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​អោយឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល​៥០​ម៉ែត្រ​។​នៅ​ជិត​មាត់​បឹង​យក្ស​ឡោម​មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ទុក​និង​បង្ហាញ​ពី​របស់​គួរអោយ​ ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​​របស់​កុលសម្ព័ន្ធ​បុរាណ​ដូច​ជា​ឧបករណ៍​​ តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ​ដែល​រស់នៅ​ខេត្ត​រតនគិរី​។ សារមន្ទីរ​ជនជាតិ​ភាគតិច​នេះ​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ ច្រើន​ប្រភេទ​​ផ្សេងៗ​របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។
ទឹកជ្រោះចាអុង
ទឹកជ្រោះ​ចា​អុង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​២៥​ម៉ែត្រ និង​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាពស្រស់ស្អាត​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា​ឥន្ទធនូ​នៅក្នុង​ពន្លឺ​ថ្ងៃ​។​
ទឹកជ្រោះកាចាញ


​មាន​ទីតាំង​នៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុង​។ ទឹកជ្រោះ​កា​ចាញ​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់​តាម​បណ្ដោយ​អូរ​កន្ទាង​ទៅ​ទន្លេ​ស្រែ​ពក ក្នុង​ស្រុក​លំផាត់​។​នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ​គឺជា​ទឹកជ្រោះ​កា​ទៀង​ដែល​មាន​ កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ ទេសចរ​។​
​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ដែល​ចុះ​តាម​ ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​
​ជម្រក​សត្វព្រៃ​លំផាត់​


​ជម្រក​សត្វព្រៃ​លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​នៅ​ខេត្ត​រតនគិរី​។ វា​គ្របដណ្តប់​ផ្ទៃដី​ប្រមាណ​២,២២៥​គម​២ និង​មាន​អ្នកទេសចរ​ជា​ច្រើន ជាមួយនឹង​ព្រៃ​ដ៏​ស្រស់ស្អាត ស្ងប់ស្ងាត់​ល្អ​នៅ​ព័ទ្ធជុំវិញ​នោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។សូម​អញ្ជើញ​ទៅ​លេង​កម្សាន្ត​វត្ត​ឥសី​ប៉ា​តា​ម៉ាក់​នៅលើ​ភ្នំ​ស្វាយ នៅ​ចម្ងាយ​ប្រមាណ​២​គម កន្លះ ពី​ស្រុក​បាន​លុង​។ មាន​រូបសំណាក​ព្រះពុទ្ធ ប្រវែង​៥​ម៉ែត្រ នៅក្នុង​ខ្ទម​មួយ មាន​តែង​លម្អ​ដោយ​រូបគំនូរ​ពណ៌​នាពី​ឱវាទ​របស់​ព្រះពុទ្ធ​។ លោកអ្នក​នឹង​ចាប់ចិត្ត ជាមួយនឹង​ភាពស្ងប់ស្ងាត់​នៃ​ទីជនបទ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​ភ្នំ​ពណ៌​បៃតង ខៀវស្រងាត់​ពីលើ​ភ្នំ នៃ​ខេត្ត​រតនគិរី ។ នៅ​ទីនោះ ជា​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ និង​ភាព​ក្សេម​ក្សាន្ត​។​ 

Friday, August 17, 2018

តំបន់ទេសចរណ៏នៅកោះម៉ាល់ឌៀវ

កោះម៉ាល់ឌៀវ


Enter a world of wonder far from the maddening crowds, in a lush tropical settings.La Palmeraie d’Angkor was created as a unique dream getaway. Comfort, elegance andspaceawait you in a zen-like, cozy and romantic atmosphere. Whether you are traveling alone, in a couple, or with family, you will find a calm and peaceful respite with 


personalized service at its very best.The 5000 square meter site comprises 4 deluxe double rooms, a family cottage, a pool and a private villa of 450 square meters with its exclusive swimming pool. Each of our elegant rooms, cottage and villa is tastefully furnished, boasting in-room amenities and modern technological conveniences including broadband Internet access – perfect for our tech-savvy traveler! They all come with spacious private balconies.

Many Thanks for all those suggestions, I'm still thrashing it about in my mind. I have a brother in law living in Singapore so an I dea was to visit there and fly from the to another destination, also considering Bali and the Gili Islands,If you can afford it PLUMB for the Maldives.Try and get a meal plan as most of the resorts are miles from anywhere.Look at Club Med ?I have not been there but my mouth waters when I researched it and found it was out of my league price wise.

Wednesday, August 8, 2018

តំបន់ទេសចរណ៏ប្រាសាទបុរាណ

Angkor Wat is a temple complex in Cambodia and the largest religious monument in the world,von a site measuring 162.6 hectares (1,626,000 m2; 402 acres).It was originally constructed as a Hindu temple dedicated to the god Vishnu for the Khmer Empire, gradually transforming into a Buddhist temple towards the end of the 12th century. 


It was built by the Khmer King Suryavarman II in the early 12th century in Yaśodharapura (Khmerយសោធរបុរៈ, present-day Angkor), the capital of the Khmer Empire, as his state temple and eventual mausoleum. Breaking from the Shaiva tradition of previous kings, Angkor Wat was instead dedicated to Vishnu. As the best-preserved temple at the site, it is the only one to have remained a significant religious centre since its foundation. The temple is at the top of the high classical style of Khmer architecture. It has become a symbol of Cambodia,appearing on its national flag, and it is the country's prime attraction for visitors.