តំបន់ទេសចរណ៏ខេត្តកំពត

កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​។ តំបន់​ទេសចរណ៍​នេះ គឺជា​ស្រុក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​។ នៅ​ពេល​លោក​អ្នកធ្វើដំណើរ​ពី​ខេត្ត​កំពត​ទៅ​ស្រុក​កំពង់ត្រាច លោក​អ្នកនឹង​បានឃើញ​ជនបទ​ស្រុក​ស្រែចម្ការ ដែល​មាន​ទេសភាព​គួរ​ជាទី​ពិចពិល​រមិលមើល​។ រមណីយដ្ឋាន​នេះ​ក៏​សម្បូណ៌​ដោយ​ប្រវត្តិ​ជាច្រើន​ផងដែរ​។ មាន​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​តំបន់ភ្នំ​វ​ល្លិ៍ ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​។ កាលពី​ឆ្នាំ​១៩៩៤ មាន​ជន​បរទេស​មួយ​ចំនួន ត្រូវបាន​ពួក​ខែ្មរ​ក្រហម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​តំបន់​នេះ​ផង​ដែរ​។

​រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​    ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕


No comments:

Post a Comment