តំបន់ទេសចរណ៏ភ្នំបាណន់

ប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។



ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទិត្យវរ្ម័នក្នុង គស១០៥០ និងបានបង្ហើយការស្ថាបនាដោយ ព្រះបាទជ័យជេដ្ឋាទី២ក្នុងគស១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ ។


No comments:

Post a Comment