Tuesday, August 28, 2018

តំបន់ទេសចរណ៏ខេត្តស្ទឹងត្រែង





ប្រជាពលរដ្ឋភាពច្រើនបានមើលរំលងខេត្តស្ទឹងត្រែងនិងចាត់ទុកជាខេត្តឆ្លងកាត់មួយប៉ុណ្ណោះ ដោយសារការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តនេះនៅមានកម្រិត ប៉ុន្តែការពិតខេត្តនេះជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប្រៀងដូចឋានសួគ៌បង្កប់ខ្លួននៅដងទន្លេមេគង្គ និងកណ្តាលព្រៃដ៏ស្ងប់ស្ងាត់មួយ។ប៉ុន្តែតាមពិតខេត្តភូមិភាគឥសាន្តមួយនេះ មានរមណីយដ្ឋានមានភាពទាក់ទាញ និង ស្រស់ស្អាតបំផុត និងតែងប្រែប្រួលរួបរាងតាមរដូវកាលផងដែរ។លោក ថោង អូន អ្នកវិនិយោគរមណីយដ្ឋាន Mekong Bird នៅក្នុងខេត្តនេះបានថ្លែងថា ប្រជាពលរដ្ឋភាគច្រើនមិនដឹង និងសូវមកកំសាន្តនៅខេត្តនេះទេ ដោយសារពួកគេគិតថាខេត្តនេះ មិនមានកន្លែងកំសាន្តច្រើន ប៉ុន្តែប្រសិនជាពួកគេមកដល់ ពួកគេមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង សេសាន ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ លោកបន្តថា មកទស្សនាខេត្តស្ទឹងត្រែង ភ្ញៀវទេសចរអាចមកទស្សនាបានគ្រប់ពេលប៉ុន្តែរដូវកាលដែលអំណោយផលបំផុត គឺចាប់ពីខែវិច្ឆិកាដល់ខែមេសា ឬឧសភា។

No comments:

Post a Comment