Thursday, August 30, 2018

រមណីយដ្ឋានភ្នំគូលែន

សៀមរាប៖ ភ្នំគូលែន​ស្ថិតនៅ​ប៉ែកខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀម​រាប​មាន​ចំងាយ៥៣​គីឡូម៉ែត្រពីទីរួម​ខេត្ដភ្នំនេះមាន​រយៈកំពស់ ៤៩២ម៉ែត្រ គេអាច​ឡើងទៅលើភ្នំ បាន​យ៉ាងងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេល​ទៅដល់​ជើងភ្នំ យើង​សង្កេត​ឃើញផ្ទាំង​ថ្មធំ ហាក់ដូចជា​ជញ្ជាំងនៃនាវា​ដ៏ធំមួយ នៅកណ្ដាល​ទីស្មសាន រំលេច​ដោយសំរស់ ស្រស់ ត្រកាល និងបង្កប់​នូវអាថ៌​កំបាំង​ដ៏សន្ធឹកសន្ធាប់ នាអតីត​កាល​សម័យអង្គរ ដែលជា​រមណីយ​ដ្ឋានមួយ ក្នុង​ចំណោម រមណីយ​ដ្ឋានជា​ច្រើននៅ ខេត្ដសៀមរាប។


បច្នុប្បន្ន ដោយប្រទេសជាតិ​ទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀង​រាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពី​ទីជិតទីឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្មកសិកម្ម យ៉ាងច្រើន​កុះករ។ ភ្នំគូលែនមាន​រមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,សំពៅធា្លយ និងមានប្រាសាទ​តូចៗ ធ្វើអំពី​ឥដ្ឋ ជាច្រើនទៀត​ដែលជា​កេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទ​ជ័យ វរន្ម័ទី២ បានកសាងឡើង តំបន់ភ្នំគូលែន​មិនត្រឹមតែ​ជាតំបន់ទេសចរ តែប៉ុណ្ណោះ​ទេគឺជាតំបន់​កសិកម្មដី​មានជីវជាតិ អាច​ដាំដំណាំ​បានគ្រប់ ប្រភេទ​ដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកប​ដោយផលិត​ផលខ្ពស់។


No comments:

Post a Comment