កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ វាមានផ្ទៃដី ៧៨ គម២ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គម។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣មពីនីវ៉ូសមុទ្រ។
ក្រុមហ៊ុនមីលីនៀមហ្គ្រុបរបស់បរទេសនិងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប មានគំរោងអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត។ ទីរមណីយដ្ឋាននិងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី២០ឆ្នាំ។
ប្រទេសកម្ពុជាមានសមុទ្រស្អាតៗនិងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។
No comments:
Post a Comment