ទឹកជ្រោះចាអុង
ទឹកជ្រោះចាអុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិដុះឡើងជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ផ្សែងទឹកបង្កើតដោយទឹកធ្លាក់បុកជាមួយព្រៃឈើ បង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។
ទឹកជ្រោះកាចាញ
មានទីតាំងនៅឃុំកាចាញ ស្រុកបានលុង។ ទឹកជ្រោះកាចាញមានចម្ងាយ៦គីឡូម៉ែត្រពីក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់១២ម៉ែត្រ ដែលហូរគ្មានទីបញ្ចប់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក ក្នុងស្រុកលំផាត់។នៅចម្ងាយបីគីឡូម៉ែត្រពីទឹកជ្រោះកាចាញគឺជាទឹកជ្រោះកាទៀងដែលមាន កម្ពស់១០ម៉ែត្រ។ ទឹកជ្រោះនេះព័ទ្ធជុំវិញដោយដើមឈើដែលស្វាគមន៍យ៉ាងត្រជាក់ដល់ភ្ញៀវ ទេសចរ។
ទឹកធ្លាក់អាចមើលឃើញស្អាតបំផុតពីភ្ញៀវដែលមើលពីក្រោមដែលចុះតាម ជណ្ដើរឈើ។ នៅបាតជ្រោះគឺជាថ្មធម្មជាតិធំៗដែលអ្នកធ្វើដំណើរអាចឡើងពី ទឹកជ្រោះ មានដំរីសម្រាប់ទេសចរទស្សនាទេសភាពព្រៃព័ទ្ធជុំវិញនោះ។ជម្រកសត្វព្រៃលំផាត់
ជម្រកសត្វព្រៃលំផាត់ គឺជាផ្នែកមួយនៃជម្រកសត្វព្រៃនៅខេត្តរតនគិរី។ វាគ្របដណ្តប់ផ្ទៃដីប្រមាណ២,២២៥គម២ និងមានអ្នកទេសចរជាច្រើន ជាមួយនឹងព្រៃដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ល្អនៅព័ទ្ធជុំវិញនោះ។ វាក៏ជាឋានសួគ៌នៃសត្វព្រៃច្រើនប្រភេទ រួមទាំងសត្វដែលជិតផុតពូជផងដែរ។សូមអញ្ជើញទៅលេងកម្សាន្តវត្តឥសីប៉ាតាម៉ាក់នៅលើភ្នំស្វាយ នៅចម្ងាយប្រមាណ២គម កន្លះ ពីស្រុកបានលុង។ មានរូបសំណាកព្រះពុទ្ធ ប្រវែង៥ម៉ែត្រ នៅក្នុងខ្ទមមួយ មានតែងលម្អដោយរូបគំនូរពណ៌នាពីឱវាទរបស់ព្រះពុទ្ធ។ លោកអ្នកនឹងចាប់ចិត្ត ជាមួយនឹងភាពស្ងប់ស្ងាត់នៃទីជនបទ ហើយរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាត នៃភ្នំពណ៌បៃតង ខៀវស្រងាត់ពីលើភ្នំ នៃខេត្តរតនគិរី ។ នៅទីនោះ ជាកន្លែងដែលមានសភាពស្ងប់ស្ងាត់ និងភាពក្សេមក្សាន្ត។
No comments:
Post a Comment